នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ដែលអញ្ជើញមកពីខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តកោះកុង ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការកិច្ចការសាសនា ឯកឧត្តម សេន សាប៉ីល ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តកំពត ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក នៃខេត្តទាំង៤ សមាជិកក្រុមប្រឹក្សាស្រុក ក្រុង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រូបង្រៀនខ្មែរអ៉ិស្លាម ថ្នាក់ដឹកនាំតាមវិហារអ៉ិស្លាម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥